ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1345
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤១ ៥៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥ ៩៤០នាក់ និងស្លាប់សរុបចំនួន ៣៩៤នាក់៕

    អត្ថបទទាក់ទង