ខ្មែរប៉ុស្ដិ៍ Close

    តុលាការកំពូល នឹងបើកសវនាការកាត់ក្តីរឿងករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1689
    តុលាការកំពូល នឹងបើកសវនាការកាត់ក្តីរឿងករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះតុលាការកំពូល នឹងបើកសវនាការកាត់ក្តីរឿងករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ

    តាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអញ្ជើញ ប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការ៖ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១) កម្មវត្ថុបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។

    ជាមួយគ្នានេះ តុលាការកំពូលក៏បានធ្វើសេចក្ដីកែតម្រូវមួយផងដែរ ដោយសារតែមានកំហុសផ្នែកបច្ចេកទេសកុំព្យូទ័រ ធ្វើឲ្យមានការភ័ន្ដច្រលំនូវការ ចុះកាលបរិច្ឆេទត្រង់ហត្ថលេខា ដោយចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សូមធ្វើការកែតម្រូវមកចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧វិញ៕

    អត្ថបទទាក់ទង