ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហ៊ុន សែន ចំ​អកឱ្យ​ក្រុមប្រឆាំងថា កុំថាឡើយប្រជាជនក្នុងប្រទេសមិនបោះឆ្នោតឱ្យគេ សូម្បីតែនៅអូស្ត្រាលី ដែលពួកគេតែងតែមកឃោសនា រៃអង្គាសលុយ ក៏ពួកគេប្រមូលមនុស្សមកប្រឆាំងនឹង ហ៊ុន សែន មិនបានដែរ!

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55
សម្តេច ហ៊ុន សែន ចំ​អកឱ្យ​ក្រុមប្រឆាំងថា កុំថាឡើយប្រជាជនក្នុងប្រទេសមិនបោះឆ្នោតឱ្យគេ សូម្បីតែនៅអូស្ត្រាលី ដែលពួកគេតែងតែមកឃោសនា រៃអង្គាសលុយ ក៏ពួកគេប្រមូលមនុស្សមកប្រឆាំងនឹង ហ៊ុន សែន មិនបានដែរ! សម្តេច ហ៊ុន សែន ចំ​អកឱ្យ​ក្រុមប្រឆាំងថា កុំថាឡើយប្រជាជនក្នុងប្រទេសមិនបោះឆ្នោតឱ្យគេ សូម្បីតែនៅអូស្ត្រាលី ដែលពួកគេតែងតែមកឃោសនា រៃអង្គាសលុយ ក៏ពួកគេប្រមូលមនុស្សមកប្រឆាំងនឹង ហ៊ុន សែន មិនបានដែរ!

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីចំនួនមនុស្សបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនៅប្រទេសអូស្ត្រាលីថា «យើងគួរតែនិយាយគ្នាឱ្យច្បាស់ ប៉ុន្មាននាក់? ប៉ុន្មានភាគរយ ដែលធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន? ប៉ុន្មាននាក់ដែលមកស្វាគមន៍ ហ៊ុន សែន? អ៊ីចឹងបានជាខ្ញុំនិយាយតាំងពីនៅក្នុងស្រុកខ្មែរឯណោះ ខ្ញុំថាជាទម្លាប់អ្នកដែលមកជួបខ្ញុំ និងអ្នកធ្វើបាតុកម្ម អ្នកធ្វើបាតុកម្មមានប្រមាណជា ១០ភាគរយ នៃអ្នកដែលមកជួបទទួលខ្ញុំតែប៉ុណ្ណោះ ការពិតវាដូច្នេះមែន ថ្ងៃនេះដូចជាបានត្រឹមតែ ១០០នាក់ជាងតែប៉ុណ្ណឹងទេ បានទេប៉ុណ្ណឹង? ម្សិលមិញដូចជាបាន ១៥០នាក់ បើ១៥០នាក់ ជាមួយនឹង ៨០០នាក់ក៏វានៅតែតិច»។

សម្តេច​ ហ៊ុន សែន​ បាន​បន្ថែម​ថា  «អ៊ីចឹងទេ អ្នកគាំទ្ររាជរដ្ឋាភិបាល និងអ្នកប្រឆាំងរាជរដ្ឋាភិបាលសូម្បីតែនៅប្រទេសអូស្ត្រាលី ដែលពួកគេធ្វើសកម្មភាពយ៉ាងច្រើន ក៏ពួកគេមិនមានលទ្ធភាពដើម្បីទទួលបាននូវការគាំទ្រក្នុងកំរិតជាតិ ដូចពីសំណាក់រាជរដ្ឋាភិបាលដែរ ដូច្នេះពួកគេគួរតែទទួលយកនូវមេរៀននេះចុះ កុំថាឡើយប្រជាជននៅក្នុងប្រទេសដែលមិនបោះឆ្នោតឱ្យគេនោះ សូម្បីតែប្រជាជនដែលមករស់នៅទីនេះហើយដែលពួកគេតែងតែមកឃោសនា រៃអង្គាសលុយ ក៏ពួកគេប្រមូលផ្តុំមនុស្សដើម្បីមកប្រឆាំងនឹង ហ៊ុន សែន បានទេ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។

ដោយសារតែមានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាច្រើនធ្វើដំណើរមកពីកន្លែងផ្សេងៗដូចជា អាមេរិក នូវែលហ្សេឡង់ និងទីក្រុងផ្សេងៗក្នុងប្រទេសអូស្ត្រាលី ស្កាត់មកចង់ជួបទទួលស្វាគមន៍វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ សម្តេច​បានថ្លែងឆ្លើយតបថា «ខ្ញុំបានប្រាប់កូនខ្ញុំហើយតាំងពីមុនពេលខ្ញុំចេញពីទីក្រុងភ្នំពេញនោះ បើទោះបីជាម៉ោង១ ឬម៉ោង ២ភ្លឺក៏ខ្ញុំជួបដែរ ព្រោះបងប្អូនមកពីចម្ងាយ មកដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះខ្ញុំក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតំណាងឱ្យប្រទេសជាតិមួយ ហើយក៏តំណាងឱ្យបងប្អូនក្នុងឋានៈជាជាតិសាសន៍ដូចគ្នា»។

សម្តេច​តេជោនាយករដ្ឋមន្ត្រី បានបន្តថា «ខ្ញុំមកទីនេះ អ្នកដែលមកទទួលខ្ញុំមិនមែនមកទទួល ហ៊ុន សែន ក្នុងនាមឯកជននោះទេ ក៏ប៉ុន្តែប្រហែលជាដឹងច្បាស់ហើយថា ហ៊ុន សែន ជិះឡានដាក់ទុងជ័យយ៉ាងច្បាស់ ដូច្នេះទទួល ហ៊ុន សែន ដូចជាទទួលជាតិរបស់យើងតែប៉ុណ្ណោះ ឯអ្នកដែលធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ក៏ជាការធ្វើបាតុកម្មប្រឆាំងជាតិដែរ ព្រោះ ហ៊ុន សែន ជិះឡានដាក់ទុងជ័យជាតិខ្មែរ»៕

អត្ថបទទាក់ទង