ខ្មែរប៉ុស្ដិ៍ Close

    អបអរសាទ! ក្រុម U-21 កម្ពុជាយកឈ្នះក្រុម U-21 មីយ៉ាន់ម៉ាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 1575
    អបអរសាទ! ក្រុម U-21 កម្ពុជាយកឈ្នះក្រុម U-21 មីយ៉ាន់ម៉ាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)អបអរសាទ! ក្រុម U-21 កម្ពុជាយកឈ្នះក្រុម U-21 មីយ៉ាន់ម៉ាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

    ពិតជាមិនសរសើរមិនបានមែន ក្រុម U-21 កម្ពុជា ដឹកនាំដោយគ្រូបង្វឹក លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះក្រុមជើងខ្លាំង ​U-21 មីយ៉ាន់ម៉ាក្នុងលទ្ធផល 2-1 កាលពីប៉ុន្មាននាទីមុននេះ។

    នៅមុនការប្រកួត មានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាហេតុធ្វើអោយការប្រកួតបានពន្យារពេលរហូតដល់ម៉ោង ជាង ៨ ម៉ោងនៅប្រទេសកម្ពុជា។ នៅពេលប្រកួតក្នុងតង់ទី ១ ក្រុមកម្ពុជាមានប្រៀបខ្លាំងដោយបាននាំមុខមុនដោយលទ្ធផល 2 ទល់នឹង 1។ លទ្ធផលនេះបានបន្ដរហូតដល់ចប់ការប្រកួតតែម្ដងដោយក្រុម U-21 មីយ៉ាន់ម៉ា មិនអាចធ្វើអ្វីក្រុម U-21 កម្ពុជា បាន ហើយក្រុម U-21 កម្ពុជា ក៏មិនអាចបន្ថែមគ្រាប់បន្ដនាំមុខក្រុម U-21 មីយ៉ាន់ម៉ា ទៀតបាន។

    នៅម៉ោងដំណាលគ្នាក៏មានការប្រកួតរវាងក្រុម U-21 សឹង្ហបុរី និងក្រុម U-21 ទីម័រខាងកើតផងដែរ ដែលនៅចុងការប្រកួត ក្រុម U-21 ទីម័រខាងកើតបានយកឈ្នះក្រុម U-21 សឹង្ហបុរី ដោយលទ្ធផល 2 ទល់នឹង 1 ដូចគ្នា។

    លទ្ធផលខាងលើនេះនឹងនាំអោយក្រុម U-21 កម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុម U-21 ទីម័រខាងកើតក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី ៥ ខែឧសភាខាងមុខនេះ វេលាម៉ោង ៧ និង ៣០នាទី ម៉ោងនៅក្នុងប្រទេសកម្ពុជា។

    សូមបញ្ជាក់ថា នេះជាលើកទី ១ ហើយដែលក្រុម កម្ពុជាបានឡើងដល់វគ្គផ្ដាច់ព្រេ័ត្រក្នុងពានរង្វាន់ស្ដេចព្រុយណេនេះ។ ហើយនេះក៏ជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាផងដែរ។

    សូមទស្សនាវីដេអូ៖

    កុំភ្លេចចូលរួមគាំទ្រក្រុមជម្រើសជាតិក្រោមអាយុ ២១ ឆ្នាំរបស់យើងទាំងអស់គ្នាណា!