ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត លើអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត លើអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត លើអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា

នាព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីបន្ថែមទៀត លើអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ដែលក្នុងនោះរួមមាន៖

១. លោក សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ​ជាសមាជិករដ្ឋសភា មានអសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ

២. លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

៣. បុរសជនជាតិហុងគ្រី អាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ

បច្ចុប្បន្ននេះពួកគេទាំង៣នាក់ ត្រូវបានដាក់អោយនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។

គួរបញ្ជាក់ថា ចំនួនអ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩សរុបនៃព្រឹត្តិការណ៍ ៣ វិច្ឆិកា មានដល់ ៤នាក់ហើយ។

សូមជម្រាបថា គិតត្រឹមព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០០នាក់ (ស្រី ៦០នាក់ និងបុរស ២៤០នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ កើនដល់ ១២នាក់៕

អត្ថបទទាក់ទង