ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់បានជាសះស្បើយ ខណៈមានពលករមកពីថៃ ៤នាក់ទៀតឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 46
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់បានជាសះស្បើយ ខណៈមានពលករមកពីថៃ ៤នាក់ទៀតឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ រូបតំណាង

ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤នាក់ទៀតឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលអ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ថ្មីបានជាសះស្បើយ។

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ-១៩ គឺ៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ និមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ

រីឯអ្នកដែលបានជាសះស្បើយទាំង៣រូបនោះមានដូចជា៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  5. ស្ត្រីជនជាតិខ្មែរអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  6. ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩សុរបចំនួន ៣៩១ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៧១ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២០នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង