ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរក្នុងខួបលើកទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរក្នុងខួបលើកទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរក្នុងខួបលើកទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា ២០០៤-២៩ តុលា ២០១៨) ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្តក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាជាពិសេសចំពោះជាតិមាតុភូមិ​ និងប្រជានុរាស្ត្រ។

ខាងក្រោមនេះ គឺជាខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា ២០០៤-២៩ តុលា ២០១៨)ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្តក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាជាពិសេសចំពោះជាតិមាតុភូមិ​ និងប្រជានុរាស្ត្រ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍៕

អត្ថបទទាក់ទង