ខ្មែរប៉ុស្ដិ៍ Close

អតីតសកម្មជនបក្សសង្គ្រោះជាតិ ដែលបង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ ទៅបោះឆ្នោតជ្រលក់ដៃ២ដង បានលុយ២ដង នៅខេត្តឧត្តរមានជ័យ បានសារភាពពីទោសកំហុស ក្រោយនគរបាលឃាត់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 53
អតីតសកម្មជនបក្សសង្គ្រោះជាតិ ដែលបង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ ទៅបោះឆ្នោតជ្រលក់ដៃ២ដង បានលុយ២ដង នៅខេត្តឧត្តរមានជ័យ បានសារភាពពីទោសកំហុស ក្រោយនគរបាលឃាត់ខ្លួន អតីតសកម្មជនបក្សសង្គ្រោះជាតិ ដែលបង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ ទៅបោះឆ្នោតជ្រលក់ដៃ២ដង បានលុយ២ដង នៅខេត្តឧត្តរមានជ័យ បានសារភាពពីទោសកំហុស ក្រោយនគរបាលឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់អង្គភាពព័ត៌មាន ថាម្ចាស់គណនី Facebook ឈ្មោះ Hang Meang khou ដែលបង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ ជាអ្នកលក់គុយទាវនៅស្រុកចុងកាល់ ទៅបោះឆ្នោតជ្រលក់ដៃ២ដង បានលុយ២ដងនោះ ត្រូវបានកម្លាំងនគរបាលរបស់លោក ធ្វើការឃាត់ខ្លួនបានហើយ នៅវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨ នេះ ខណៈជននេះត្រៀមចេញទៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «កម្លាំងយើងបានឃាត់ខ្លួន ម្ចាស់គណនី Facebook បានហើយនៅវេលាម៉ោងជាង១១ នៅអន្លង់វែង មុនពេលរូបត្រៀមចេញទៅថៃ។ ក្រោយការសួរនាំនោះ បុរសរូបនេះ បានសារភាពថា រូបគេបាននិយាយខុសពីការពិត ហើយយកទៅបង្ហោះតាម Facebook នាំឲ្យមានការយល់ច្រឡំ ដូច្នេះគាត់បានសុំទោសដល់មហាជនទូទៅ ព្រមទាំងបានសន្យាបញ្ឈប់ សកម្មភាពបែបនេះទៅថ្ងៃក្រោយ»

នៅក្នុងវីដេអូជាងមួយនាទីបុរសរូបនេះ ដែលអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ បានសារភាពយ៉ាងដូច្នេះថា «…រឿងខ្ញុំបង្ហោះថា បោះឆ្នោត២ដង បានលុយ២ដង គឺពាក្យនេះមិនពិតទេ ខ្ញុំសូមអាធ្យាស្រ័យ សុំទោសដល់មហាជនទាំងអស់គ្នា។ ថ្ងៃក្រោយ ខ្ញុំសូមសន្យាមិនបំភ្លៃព័ត៌មានតទៅទៀតទេ…»

ពាក់ព័ន្ធចំណាត់ការយ៉ាងណានោះ លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា ក្រោយបញ្ចប់ការសួរនាំ និងសារភាពរបស់ជននេះ នគរបាលរបស់លោកបានអនុញ្ញាតឲ្យជននេះត្រឡប់ទៅវិញបន្ទាប់ពីធ្វើកិច្ចសន្យា ព្រមទាំងបានអប់រំណែនាំកុំឲ្យប្រព្រឹត្តនូវទង្វើបែបនេះបន្តទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ មានព័ត៌មានយល់ច្រឡំមួយ ដែលបង្កើតឡើងដោយក្រុមប្រឆាំង នៅក្នុងប្រទេសកម្ពុជា យកទៅបង្ហោះជាមួយនឹងរូបភាពស្ដ្រីម្នាក់ នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការជ្រលក់ដៃ២ដង (ចង្អុលដៃឆ្វេង និងដៃស្ដាំ) នៅពេលស្ដ្រីរូបនេះទៅបោះឆ្នោត ដោយក្រុមប្រឆាំងសរសេរថា «ស្ដ្រីរូបនេះបានទៅបោះឆ្នោត២ដង និងបានលុយ២ដងផងដែរ»។

ក្រោយពីមានការបង្ហោះព័ត៌មានខុសពីការពិត ដែលនាំឲ្យមានការយល់ច្រឡំពីមហាជនទូទៅ នៅលើគណនី Facebook ឈ្មោះ «Hang Meang khou» ដែលជាសកម្មជនម្នាក់របស់អតីត គណបក្សសង្គ្រោះជាតិនោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានចាប់ផ្ដើមធ្វើការស្រាវជ្រាវ ហើយចុះទៅសួរនាំផ្ទាល់ ជាលទ្ធផលទើបដឹងការពិតច្បាស់ មិនមែនដូចការចោទប្រកាន់ និងខ្លឹមសារបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook នោះឡើយ។

ស្ដ្រីរូបនេះឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ មានមុខរបរជាអ្នកលក់គុយទាវ និងបបរ ស្ថិតនៅភូមិគោកវត្ត ឃុំ-ស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានគណនី Facebook ឈ្មោះ « Hang Meang khou» បង្ហោះរូបថតគាត់មួយសន្លឹកដោយលើកចង្អុលដៃ ប្រឡាក់ទឹកថ្នាំបោះឆ្នោតទាំង២ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះនៅតាមដងផ្លូវទៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ខ្ញុំបានឈានចូលញាំអាហារពេលព្រឹក បងស្រីបង្ហាញចង្អុលដៃទាំងពីរ របស់គាត់ឲ្យខ្ញុំមើល គាត់សួរខ្ញុំថាហេតុអ្វីប្អូនអត់ទៅបោះឆ្នោត? ហើយគាត់អួតប្រាប់ខ្ញុំថា ចំណែកខ្ញុំបោះឆ្នោតបានពីរដង បានលុយពីរដង»

នៅចំពោះមុខភា្នក់ងារព័ត៌មាន អ្នកស្រី ជឿយ ចាន់នី បានលាតត្រដាងពីហេតុការណ៍យ៉ាងដូច្នេះថា នៅថ្ងៃបោះឆ្នោតអ្នកស្រី ពិតជាបានទៅចូលរួមបោះឆ្នោតប្រាកដមែន ហើយពេលជ្រលក់ទឹកថ្នាំត្រូវបានមន្ដ្រី គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោត ចាប់ចង្អុលដៃខាងស្ដាំរបស់អ្នកស្រីឲ្យជ្រលក់ ប៉ុន្ដែដោយសារចង្អុលដៃរបស់អ្នកស្រី នៅជាប់ខ្លាញ់សាច់ជ្រូក ក៏មន្ដ្រី គ.ជ.ប គិតថា ខ្លាចមិនប្រឡាក់ខ្លាំង ក៏ឲ្យអ្នកស្រីលូកចង្អុលដៃខាងស្ដាំនេះម្ដងទៀត។ ប៉ុន្ដែដោយស្ដាប់មិនទាន់ ស្រាប់តែអ្នកស្រីយកចង្អុលដៃខាងឆ្វេង ទៅលូកដោយខ្លួនឯងទើបធ្វើឲ្យចង្អុលដៃរបស់អ្នកស្រី ប្រឡាក់ទាំង២យ៉ាងដូច្នេះ។

អ្នកស្រី ជឿយ ចាន់នី បានបញ្ជាក់ទៀតថា លុះព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ចន្លោះម៉ោង៧ ទៅម៉ោង៨ ស្រាប់តែមានមនុស្ស៤នាក់ ជិះឡានមួយគ្រឿង ទិសដៅពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ហើយចូលហូបគុយទាវនៅហាងរបស់អ្នកស្រី។ ពេលដែលចូលហូបនោះ ពួកគេបានឃើញចង្អុលដៃប្រឡាក់ទាំង២ ក៏បានសួរនាំ រួចបានថត ហើយយកទៅបង្ហោះតាម Facebook ខុសពីការពិតយ៉ាងដូច្នេះ ដោយអ្នកស្រីមិនបាននិយាយទាល់តែសោះថា «បោះឆ្នោតពីរដង បានលុយពីរដងនោះឡើយ» គឺខុសពីការពិតទាំងស្រុង ដែលនាំឲ្យមជ្ឈមដ្ឋាននានា មានការយល់ច្រឡំមកលើលោកស្រី។

យោងតាមគណនី Facebook ឈ្មោះ «Hang Meang khou» បានបញ្ជាក់ថា បុរសរូបនេះ គឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដោយសារតែ Profile របស់រូបគេ ឃើញបង្ហោះរូបថតពាក់អាវ គណបក្សសង្គ្រោះជាតិ និងថតជាមួយលោក កឹម សុខា ព្រមទាំងសកម្មភាពនានាជាមួយអតីតគណបក្សប្រឆាំងមួយនេះ៕

អត្ថបទទាក់ទង