ខ្មែរប៉ុស្ដិ៍ Close

កូនប្រុសលោក គង់ គាំ ប្រកាសបង្កើតគណបក្ស ឆន្ទៈខ្មែរ អាច​ជាការ​ទះ​កំផ្លៀង​ដោយ​ផ្ទាល់​ដៃ​ទៅ​លោក សម រង្ស៊ី និង​ កឹម សុខា​?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 87
កូនប្រុសលោក គង់ គាំ ប្រកាសបង្កើតគណបក្ស ឆន្ទៈខ្មែរ អាច​ជាការ​ទះ​កំផ្លៀង​ដោយ​ផ្ទាល់​ដៃ​ទៅ​លោក សម រង្ស៊ី និង​ កឹម សុខា​? កូនប្រុសលោក គង់ គាំ ប្រកាសបង្កើតគណបក្ស ឆន្ទៈខ្មែរ អាច​ជាការ​ទះ​កំផ្លៀង​ដោយ​ផ្ទាល់​ដៃ​ទៅ​លោក សម រង្ស៊ី និង​ កឹម សុខា​?

(ប៉ារីស)៖ នៅថ្ងៃនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ កូនប្រុសលោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតរដ្ឋមន្ត្រីការបរទេសសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសបង្កើតគណបក្ស ឆន្ទៈខ្មែរ ដែលមានទីស្នាក់ការនៅផ្ទះលោក គង់ គាំ ផ្ទាល់តែម្តង ពោលគឺអតីតទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមសេចក្តីប្រកាសនេះ បានប្រមូលផ្តុំនូវក្រុមអ្នកនយោបាយប្រជាធិបតេយ្យសេរី ក្រុមបញ្ញវន្ត ស្រ្តី យុវជន កម្មករ កសិករ អាជីវករ សិល្បៈករ និងក្រុមជនជាតិគ្រប់ជាតិសាសន៍ ដើម្បីប្រើសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសជាតិ។ មិនតែប៉ុណ្ណោះសេចក្តីប្រកាសនេះបានបញ្ជាក់ថា ជាមួយស្ថានភាពដ៏ស្មុគ្រស្មាញ តឹងតែងជាក់ស្តែង យល់ឃើញថា សកម្មភាពពីខាងក្រៅ គ្រាន់តែរួមផ្សំតែប៉ុណ្ណោះ យើងគ្មានសុទិដ្ឋិនិយមថា គណបក្សសង្គ្រោះជាតិអាចជាគណបក្សឈរឈ្មោះ និងដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៨នេះបានឡើយ។

សេចក្តីប្រកាសក៏បានបញ្ជាក់ថាគណបក្សនេះជាប៉ូលនយោបាយមួយដាច់ដោយឡែកពីគណបក្សសង្គ្រោះជាតិសម្រាប់ចូលរួមការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ គណបក្ស ឆន្ទៈខ្មែរនេះ ជារូបកាយថ្មី តែព្រលឹងស្មារតីពីឆ្នាំ២០១៣ និង២០១៧ របស់ពលរដ្ឋខ្មែរដែលរួមកាយចិត្តជាធ្លុងមួយ ដើម្បីឈានទៅសម្រេចឲ្យមានការផ្លាស់ប្តូរនោះ ប្រាកដជាដណ្តើមបានជ័យជំនះជាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់នៅឆ្នាំ២០១៨ជាក់ជាមិនខាន។

ការប្រកាសបង្កើតគណបក្ស ឆន្ទៈខ្មែរ នេះ ឡើងស្របពេលអតីតបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំ​លាយដោយសាលដីកាតុលាការកំ​ពូល និ​ងបាន​កើត​ឡើង​ខណៈដែល​ចលនាសង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ស្ថិត​នៅ​ក្រៅ​ប្រទេស​ និង​មិន​អាច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​បាន​ ហើយ​គណបក្ស​ភ្លើង​ទៀន​ ដែល​ពី​មុន​ដឹក​នាំ​ដោយ​លោក គង់​ គាំ​ ត្រូវ​បាន​ប្តូរ​ប្រធាន​ថ្មី​ ដែល​ជា​មនុស្ស​របស់​លោក សម រង្ស៊ី  គឺ​លោក ទាវ វណ្ណុល​។

ទោះ​បីយ៉ាង​ណា​ ការ​ប្រកាសបង្កើត​គណបក្ស​ថ្មី​មួយ​នេះ គ៏ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុម​លោក គង់ គាំ​ ពិតជា​មាន​មហិច្ឆតាដណ្តើម​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​លោក សម រង្ស៊ី និង​ទាញ​យក​ប្រជា​ប្រិយភាព​ពី​កម្លាំង​គាំ​ទ្រ​លោក កឹម សុខា ដែល​កំពុង​ជាប់​ពន្ធ​នាគារ​ត្រពាំង​ផ្លុងផង​ដែរ។ គេនៅ​រង់​ចាំ​មើល​ តើ​វិបត្តិ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​ នឹង​រីករាល​ដាល​ដល់​កំ​រិត​ណា​ ខណៈម្នាក់​ៗ ខិត​ខំ​ពង្រីកឥទ្ធិពល​រៀង​ៗខ្លួន​។

គួរបញ្ជាក់ផងដែរថាលោក គង់ មុនីការ ជាកូនប្រុសពៅលោក គង់ គាំ ហើយរូបលោកពុំជាប់ក្នុងបញ្ជីឈ្មោះក្នុងការហាមឃាត់ការធ្វើនយោបាយរយៈពេល៥ឆ្នាំនោះទេ៕

អត្ថបទទាក់ទង