ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨នាក់ ដែលក្នុងនោះ ៥៧នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស (មិនមែនពលករមកពីប្រទេសថៃ) ខណៈអ្នកជាសះស្បើយមានចំនួន ១៥នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ «២០កុម្ភៈ» ថ្មីទាំង ៥៧នាក់នោះ រួមមាន៖ នៅរាជធានីភ្នំពេញ ៣៧នាក់ ខេត្តព្រះសីហនុចំនួន ២នាក់ ខេត្តសៀមរាបចំនួន ១នាក់ និងខេត្តកណ្តាល ១៧នាក់។

ចំណែកអ្នកជាសះស្បើយទាំង ១៥នាក់នោះវិញគឺជាអ្នកដែលបានជាប់ពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះ ៨នាក់នៅខេត្តព្រះសីហនុ និង ៧នាក់នៅរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១.៦៩០នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩៥០នាក់, កំពុងសម្រាកព្យាបាលចំនួន ៧៣៥នាក់ អ្នកជំងឺ៣នាក់បានស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង នៅពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕