ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 49
ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គ​បណ្តុះ​​បណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរ៦នាក់ ត្រូវបាននាំចេញពីរដ្ឋធានីកាទុំហើយ។ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត។
  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលអនុក្រឹត្យ ស្តីពីការអភិរក្សសត្វ​ផ្សោតដែលចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ តែទាមទារឱ្យមានការគ្រប់គ្រងមងក្រឡាធំ និងឧបករណ៍ឆក់។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធការអភិរក្សសត្វផ្សោតនេះ គឺអនុញ្ញាតឱ្យត្រឡប់ទៅប្រើប្រាស់អនុក្រឹត្យកាលពីឆ្នាំ២០១២វិញ។ សម្តេចតេជោ ចាត់ទុកការងារនេះថា ជាកិច្ចការកំណែទម្រង់មួយផងដែរ ជាពិសេសការសម្រេចចិត្តប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាតិ និងប្រជាជន បានទទួលប្រយោជន៍នយោបាយកំណែទម្រង់ទម្លាក់អំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយរយៈចុងក្រោយនេះ សម្តេចបានផ្តល់ឱកាសឱ្យរដ្ឋមន្ត្រីស្នើជ្រើសរើសមន្ត្រីដោយផ្ទាល់ ដែលនេះជាការធ្វើកំណែទម្រង់មួយផងដែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់កែស្ថាប័ន គឺត្រូវតែពង្រឹងធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់ត្រូវតែបន្តប្រឹងប្រែងធ្វើទៅទៀត។
  8. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសាលាភូមិន្ទរដ្ឋបាល ប្រឹងប្រែងធ្វើកំណែទម្រង់លើការបណ្តុះបណ្តាល។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចសាច់កម្ម ត្រូវទេវតាកំណត់ឱ្យធ្វើនាយករដ្ឋមន្ត្រី។ ការលេងកីឡាអាចប្រកួតប្រជែងបាន តែមិនអាចប្រលងប្រជែងនឹងព្រហ្មលិខិត ឬព្រេងវាសនាបាននោះឡើយ។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសាលាភូមិន្ទរដ្ឋបាល ប្រឹងប្រែងធ្វើកំណែទម្រង់ និងទំនើបកម្មលើការបណ្តុះបណ្តាល ឆ្លើយតបស្ថានការណ៍ជាក់ស្តែង។
  11. សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅមន្ត្រីថា ត្រូវចាំឱ្យបានថាខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។
  12. សម្តេចតេជោ ហ៊ុន សែន នៅតែបន្តលើកទឹកចិត្តឱ្យជ្រើសរើសមន្ត្រីមូលដ្ឋាន ដើម្បីកាន់កាប់តួនាទីនានានៅថ្នាក់ក្រោមជាតិ។
  13. សម្តេចតេជោ ហ៊ុន សែន កុំឱ្យតែងតាំងមន្ត្រីពូកែរត់ការ ដើម្បីបានតំណែង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវផ្តល់យុត្តិធម៌ជូនមន្ត្រីនៅមូលដ្ឋាន ដែលខិតខំធ្វើការ។
  14. សម្តេចតេជោ ហ៊ុន សែន សង្ស័យថា មន្ត្រីខ្លះ បើកសារសម្តេច ឬថ្នាក់ដឹកនាំ ជូននារីកំណាន់ចិត្តរបស់ខ្លួនស្តាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អភិបាលខេត្តមួយចំនួនអស់តួនាទី បុណ្យស័ក្តិ ព្រោះតែរឿងស្រីញី។
  15. សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់មន្ត្រីត្រូវចៀសវាងឱ្យបានដាច់ខាត «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យនៃការដឹកនាំរបស់សម្តេច និងថ្នាក់ដឹកនាំជាតិដទៃទៀត គឺជាការរួមចំណែកដ៏ធំរបស់ភរិយា និងកូនៗ។
  17. សម្តេចតេជោ ហ៊ុន សែន រំលឹកថា មានមន្ត្រីខ្លះអួតថាខ្លួនជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី៤។ សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីល្អ គេមិនដែលអួតនោះទេ។
  18. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកកុំឱ្យយកមន្ត្រីពូកែចាក់រុក មកដាក់ជិតខ្លួន។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីចាក់រុកងាយនាំគ្រោះដល់ការសម្រេចចិត្ត។ ដូច្នេះជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចចិត្ត។
  20. សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោក ស ចំរុង អាចនឹងត្រូវចាប់ខ្លួនព្រោះការរាយការណ៍បង្ខូចរបស់អភិបាលរងខេត្ត។ តែពេលនោះសម្តេចក្តាប់បានព័ត៌មាន ហើយផ្តល់យុត្តិធម៌ជូន លោក ស ចំរុង។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច គឺជាសត្រូវរបស់ក្រុមបំផ្លាញជាតិ តែមិនមែនជាសត្រូវរបស់ប្រជាពលរដ្ឋនោះឡើយ។
  22. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា បើសម្តេចមិនរឹងទេ លោក ឃួង ស្រេង មិនអាចបន្តតំណែងជាអភិបាលរាជធានីភ្នំពេញនោះទេ ព្រោះមានអ្នករត់ការច្រើន។
  23. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានជនខ្លះព្យាយាមដុតឱ្យខ្លោច រោចឱ្យឆៅ រឿងផាស៊ីអនាម័យនៅខេត្តកែប ដោយទាមទារឱ្យដកអភិបាលខេត្ត។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់គ្រប់គ្រងរដ្ឋនៅមានច្រើនណាស់ រួមទាំងការធ្វើកំណែទម្រង់យុត្តិធម៌ផងដែរ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់ និងការសម្រេចចិត្តនានា ត្រូវគិតដល់ប្រយោជន៍ប្រជាជនជាធំ។
  26. សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីឱ្យប្រឹងប្រែងធ្វើការទៅតាមច្បាប់ កុំចាំបទបញ្ជា ឬទាល់តែសម្តេចស្រែកទើបធ្វើ។
  27. សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកឱ្យរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបញ្ចៀសបញ្ហា ឬគ្រោះថ្នាក់យថាហេតុផ្សេងៗ។
  28. សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋរៀបចំឥរិយាបថឱ្យថ្លៃថ្នូរពេលធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនយកថ្លៃសំបុត្រ ថ្លៃផ្សាយបន្ត និងថវិការបស់គណៈប្រតិភូកីឡា គឺជាការបង្ហាញឱ្យឃើញពីវិសាលបេះដូងដ៏ទូលំទូលាយរបស់ខ្មែរ។
  30. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកមន្ត្រីប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ប្រឹងប្រែងដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និងកុំរពិសដៃរឿងដីធ្លី។
  31. សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកប្រសាសន៍របស់សម្តេចនាព្រឹកនេះ គឺជាមន្តអាគមការពារខ្លួនរបស់មន្ត្រី មុននឹងបន្តបំពេញការងារបម្រើរដ្ឋ៕

Fresh News

អត្ថបទទាក់ទង