ខ្មែរប៉ុស្ដិ៍ Close

រោងចក្រចម្រាញ់រ៉ែមាស ដំបូងនៅកម្ពុជា នឹងដំណើរការនៅថ្ងៃទី២១ មិថុនា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 415
រោងចក្រចម្រាញ់រ៉ែមាស ដំបូងនៅកម្ពុជា នឹងដំណើរការនៅថ្ងៃទី២១ មិថុនា ខាងមុខនេះ រោងចក្រចម្រាញ់រ៉ែមាស ដំបូងនៅកម្ពុជា នឹងដំណើរការនៅថ្ងៃទី២១ មិថុនា ខាងមុខនេះ

យោងតាមទំព័រហ្វេសបុកពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១១ មិថុនានេះ បានបង្ហាញទិដ្ឋភាពទូទៅ នៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូង របស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី១០មិថុនា បានប្រកាសពីជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា «ទឹកដីសុវណ្ណភូមិ» គឺជាទឹកដីដ៏វិសិដ្ឋ ព្រោះជាទឹកដីពោរពេញដោយកំណត់​​​​ទ្រព្យជាច្រើនប្រភេទ។

នេះសក្ខីភាពបានលេចចេញជារូបរាងឡើងហើយ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឲ្យដំណើរកា រការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស​​​​ជាលក្ខណៈឧស្សាហកម្មលើកដំបូង របស់កម្ពុជា ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១តទៅ៕