ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌិត សម រង្ស៊ី ត្រូវបានសហភាពអន្តរសភា (IPU) ដេញចេញពីក្នុងអង្គប្រជុំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
ទណ្ឌិត សម រង្ស៊ី ត្រូវបានសហភាពអន្តរសភា (IPU) ដេញចេញពីក្នុងអង្គប្រជុំ ទណ្ឌិត សម រង្ស៊ី ត្រូវបានសហភាពអន្តរសភា (IPU) ដេញចេញពីក្នុងអង្គប្រជុំ

វាពិតជារឿងគួរឲ្យអាម៉ាស់ណាស់ដែលទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ ត្រូវបានសហភាពអន្តរសភា (IPU) ធ្វើការបណ្តេញចេញភ្លាមៗក្រោយទណ្ឌិតរូបនេះ បានបន្លំខ្លួនចូលរួមនៅក្នុងមហាសន្និបាត IPU ។ បើតាមគម្រោង ទណ្ឌិត សម រង្ស៊ី នឹងឡើងថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតលើកទី១៤១ របស់ IPU នៅមជ្ឈមណ្ឌល SAVA Centre នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែរបី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

អ្វីដែលគេកាន់តែហួសចិត្តនោះ គឺទណ្ឌិតរូបនេះបានប្រើឈ្មោះអង្គការ Liberral Intertional ដើម្បីបានចូលរួមក្នុងមហាសន្និបាតលើកទី១៤១ របស់ IPU ដោយបានបន្លំដាក់ឈ្មោះនៅលេខរៀងទី៦៤ ចុងក្រោយគេបង្អស់ (R-Sam)។ ទោះយ៉ាងនេះក្តី ឈ្មោះ សម រង្ស៊ី ត្រូវបានគេលុបចេញពីបញ្ជីភ្លាមៗដោយមិនអនុញ្ញាតឲ្យចូលរួមនៅក្នុងមហាសន្និបាតនោះឡើយ។

ព័ត៌មាននៃការបណ្តេញទណ្ឌិត សម រង្ស៊ី ចេញពីក្នុងមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា ឬ IPU ត្រូវបានគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ទោះយ៉ាងនេះក្តី ទណ្ឌិត សម រង្ស៊ី បានបំភាន់សាធារណមតិដោយបានផូសរូបខ្លួន និងជនជាតិបរទេសប៉ុន្មាននាក់អង្គុយតុតូចមួយនៅខាងក្រៅកិច្ចប្រជុំមហាសន្និបាត IPU និងអះអាងថា ខ្លួនបានចូលរួមក្នុងមហាស្និបាត IPU នឹងគេដែរ។

តាមរយៈរូបថតមួយសន្លឹករបស់ទណ្ឌិត សម រង្ស៊ី ដែលឈរព័ន្ធជើងផ្អែកជំហរទាំងស្រុងទៅលើជ្រុងតុម្ខាង នៅខាងក្រៅកិច្ចប្រជុំ បានបង្ហាញពីភាពអស់សង្ឃឹមក្នុងឆាកជីវិតនយោបាយចុងក្រោយ ពោលគឺបាត់បង់ការគាំទ្រពីសកម្មជន និងអ្នកគាំទ្រខ្លួន និងជាពិសេសបរទេសលែងរាប់រក ដកខ្លួនថយឆ្ងាយពីទណ្ឌិតរូបនេះ ដោយសារទង្វើក្បត់ជាតិប៉ុនប៉ងធ្វើរដ្ឋប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផ្លាស់ប្តូររបបរាជានិយមទៅជាសាធារណរដ្ឋ ដោយបង្ខំដោយព្រះមហាក្សត្រដាក់រាជ្យ៕

អត្ថបទទាក់ទង