ដំណឹងរីករាយ! ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ២នាក់បន្ថែមទៀត ខណៈពេលដែលគ្មានករណីឆ្លងថ្មី
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែកក្កដា ឆ្នាំ២០២០ នេះថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀតបានជាសះស្បើយ ធ្វើអោយអ្នកដែលកំពុងសម្រាកព្យាបាលបន្តនៅសល់ត្រឹម ៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៤១នាក់។
បើតាមក្រសួង អ្នកដែលជាសះស្បើយទាំងពីរនាក់ថ្មីនោះគឺ៖
- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- បុរសជនជាតិខ្មែរម្នាក់ទៀត អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
ពួកគេទាំងពីរនាក់នេះជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃសៅរ៍ទី ១១ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ ជាសះស្បើសរុបចំនួន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៨នាក់។
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖