ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 38
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ គឺជារយៈពេល​៤៦ឆ្នាំ​ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម​គ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការ​គាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ​សាសន៍​​ដ៏ឃោរ​ឃៅ​របស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ​ចេញតស៊ូកាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះរៀបចំឡើងនៅក្រសួងការ​ពារជាតិ មិនមានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំ​ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានការសិក្សាសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចបានមានវត្តមានមិនដាច់ក្នុងព្រឹត្តិការណ៍របស់ជាតិ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាប់ផ្តើមសង្ស័យលើសកម្មភាពរបស់ខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ១៩៧៤។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសង្ស័យនោះ ដោយឮសម្តីមេបញ្ជាការមួយរូបនិយាយថា ពីភាពស្មើគ្នានៃការរស់នៅរបស់ប្រជាពលរដ្ឋ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ សម្តេចក៏បានសង្ស័យអំពី «លេខ៨៧០» និងឈ្មោះ «ប៉ុល»។
  6. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អ្នកសាកសួរសម្តេចពេលរៀបអាពាហ៍ពិពាហ៍នៅរបបខ្មែរក្រហម គឺលោក អ៊ុក ប៊ុនឈឿន ហើយនៅមានជីវិតដល់ពេលបច្ចុប្បន្ន។ សម្តេចតេជោ សង្ស័យពីការសាកសួរក្នុងពេលរៀបអាពាហ៍ពិពាហ៍នោះហើយ ទើបនាំឱ្យមានការយកភរិយាសម្តេចទៅលត់ដំ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វៀតណាម មិនមែនចេះតែជួយយើងទេ។ តែចាត់ទុកថា សម្តេចមានសំណាង ដែលវៀតណាម មិនធ្វើអ្វីចំពោះសម្តេច។
  8. សម្តេចតេជោ ហ៊ុន សែន អរគុណសម្តេចពិជ័យ នាយឧត្តមសេនីយ៍ សៅ សុខា និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានរៀបចំ និងចងក្រងឯកសារពាក់ព័ន្ធដំណើរតស៊ូរបស់សម្តេច។
  9. សម្តេចតេជោ ហ៊ុន សែន អរគុណវៀតណាម ដែលបានរៀបចំតភ្ជាប់លើតម្រាយផ្លូវ នៃដំណើរតស៊ូរបស់សម្តេចកាលពី៤៦ឆ្នាំមុន។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានចិត្តឆេវឆាវ តែការសម្រេចចិត្តផ្នែកនយោបាយពាក់ព័ន្ធជោគវាសនាជាតិ សម្តេចមិនឆេវឆាវនោះឡើយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនឆេវឆាវផ្នែកនយោបាយនេះហើយ ទើបធ្វើឱ្យសម្តេចឈរជើងរឹងមាំលើសមរភូមិនយោបាយ។
  12. សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលសម្តេចលើកបាយដែលវៀតណាមផ្តល់ជូន ដាក់ចូលក្នុងមាត់កាលពី៤៦ឆ្នាំមុន ទឹកភ្នែកសម្តេចបានហូរ ព្រោះនឹកដល់ការវេទនារបស់ភរិយា និងប្រជាពលរដ្ឋរងភាពវេទនាក្នុងរបបខ្មែរក្រហម។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានរំលឹកនូវភាពវេទនានេះ ប្រាប់ទៅកូនៗ ហើយមិនត្រូវឱ្យស្ថានភាពនេះវិលមកគ្រប់ដណ្តប់កម្ពុជាទៀតនោះឡើយ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចបានលះបង់ គឺជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតជួបជុំថ្ងៃបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិអង្គភាព១២៥ សម្តេចទទួលបានតាំងពីឆ្នាំ១៩៨២-១៩៨៣ តែពេលនោះ គ្មានភាពចាំបាច់ត្រូវបង្ហាញ ហើយក៏រក្សាទុករហូតមក៕

Fresh News

អត្ថបទទាក់ទង