រូបភាពជាទូទៅនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
ដូចការគ្រោងទុក ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងព្រះរាជពិធីទ្វារទសមាឃបានប្រព្រឹត្តទៅហើយនៅឯខេត្តស្វាយរៀងកាលពីព្រឹកមិញនេះ។ ព្រះរាជពិធីបុណ្យនេះ មានការយាង និងអញ្ជើញចូលរួមពីព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្ដម សីហមុនី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងមន្រ្ដីរាជការ អ្នកមុខអ្នកការជាច្រើនស្ថាប័នបានចូលរួមក្នុងបរិយាកាសដ៏សប្បាយរីករាយ។
នៅក្នុងព្រះរាជពិធីនេះ គេឃើញមានអភិបាលខេត្តស្វាយរៀងជាស្តេចមាឃ និងលោកស្រី ឈុន ណារី ជាមេហូ។
សូមទស្សនារូបភាពទាំងនោះដូចខាងក្រោម៖