ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៨៨នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៨៨នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៨៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ២៨៨នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង ៨៨០នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន រាជធានីភ្នំពេញ (៥១៨) ព្រះសីហនុ (១៨៧) កណ្តាល (៧៣) កំពង់ចាម (៣៩) បន្ទាយមានជ័យ (៣៦) កំពង់ស្ពឺ (៩) តាកែវ (៥) កំពង់ធំ (៤) កំពង់ឆ្នាំង (៣) ព្រៃវែង (២) ពោធិ៍សាត់ (១) កោះកុង (១) សៀមរាប (១) ត្បូងឃ្មុំ (១)។

សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ មាន ២៨៧នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង ១នាក់ជាពលករមកពីប្រទេសថៃ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១២ ៦៤១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១២ ០៩០នាក់, អ្នកជាសះស្បើយចំនួន ៤ ៩៨៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨ ១១៩នាក់, អ្នកស្លាប់ចំនួន ៩១នាក់៕