ខ្មែរប៉ុស្ដិ៍ Close

ព័ត៌មានដែលថា លោក ហ៊ីង ប៊ុនហៀង កំពុងមានវត្តមាននៅថៃត្រៀមអមដំណើរលោក សម រង្ស៊ី ចូលស្រុក ជាព័ត៌មានមិនពិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 83
ព័ត៌មានដែលថា លោក ហ៊ីង ប៊ុនហៀង កំពុងមានវត្តមាននៅថៃត្រៀមអមដំណើរលោក សម រង្ស៊ី ចូលស្រុក ជាព័ត៌មានមិនពិត ព័ត៌មានដែលថា លោក ហ៊ីង ប៊ុនហៀង កំពុងមានវត្តមាននៅថៃត្រៀមអមដំណើរលោក សម រង្ស៊ី ចូលស្រុក ជាព័ត៌មានមិនពិត

ឆ្លើយតបទៅនឹងការបង្ហោះផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលដាក់ថា «ហ៊ីង ប៊ុនហៀង កំពុងនៅថៃត្រៀមអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជានៅក្នុងខែកញ្ញាខាងមុខ ដូច្នេះនេះជាដំណឹងមួយដ៏រីករាយ និងរំភើបបំផុត។ ហើយមានឧត្តមសេនីយ៍ជាង២០រូបទៀត ក៏ត្រៀមចាំអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី តាមច្រកព្រំដែន ខ្មែរ-ថៃ ផងដែរ។» ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Anti-Fake-News ប្រឆាំងព័ត៌មានក្លែងក្លាយ ក៏បានធ្វើការបញ្ជាក់ភ្លាមៗថា «ជាព័ត៌មានមិនពិត»

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានជនអានាមិកជាច្រើនបានបង្ហោះផ្សាយនូវព័ត៌មានក្លែងក្លាយដើម្បីធ្វើអោយសង្គមកម្ពុជាមានភាពចលាចល ជាពិសេស គឺព័ត៌មានដែលទាក់ទងនឹងការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។

អត្ថបទទាក់ទង