ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ប្ដូរផ្ដាច់ឥតងាករេដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 69
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ប្ដូរផ្ដាច់ឥតងាករេដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ប្ដូរផ្ដាច់ឥតងាករេដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែកលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីប្រារព្ធមិទ្ទីញរម្លឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣) និងទិវាខួប ៧០ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងខួប៧០នៃកំណើតកងយោធពលខេមរភូមិន្ទនាយទាហាន និងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដីការពារអង្គព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្តថា កងយោធពលខេមរៈភូមិន្ទ ក៏នឹងបន្តជ្រោងទង់ជាតិខ្មែរឱ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ ថាជាកម្លាំងដែលមានវិន័យ មានមនសិការវិជ្ជាជីវៈខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ៕

អត្ថបទទាក់ទង