ខ្មែរប៉ុស្ដិ៍ Close

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកសារ 162
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

បើតាមសេចក្ដីជូនដំណឹងរស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ត្រូវធ្វើដូចខាងក្រោម៖

១. គោរមងារទាំងស្រុង

«សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

២. ចំពោះលិខិតបទដ្ឋាន

ត្រង់ចំណុចចាប់ផ្ដើមដែលសរសេរឈ្មោះ និងមុខងារគម្យជន (អ្នកទទួល) ត្រូវសរសេរគោរមងារ ព្រមទាំងនាម ពេញទាំងស្រុងរបស់សម្ដេច និងនៅវាក្យខណ្ឌទី១ នៃលិខិត។

ឧទាហរណ៍៖

  • សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
  • ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា…

នៅតាមវាក្យខណ្ឌ និងឃ្លាជាបន្តបន្ទាប់ អាចសរសេរបំព្រួញត្រឹម «សម្ដេចធិបតីនាយករដ្ឋមន្ត្រី»«សម្ដេចធិបតី» បាន។ នៅវាក្យខណ្ឌបញ្ចប់ សូមសរសេរគោរមងារ និងនាមទាំងអស់ឡើងវិញម្ដងទៀត មុននឹងបញ្ចប់សេចក្ដីនៃលិខិតបទដ្ឋាននោះ។

៣. ចំពោះការអានសុន្ទរកថា និងការហៅក្នុងការនិយាយ

សូមអាន ឬ ហៅដូចគ្នាទៅនឹងការសរសេរលិខិតបទដ្ឋានខាងលើដែរចំពោះចំណុចចាប់ផ្ដើម ប៉ុន្តែសម្រាប់ផ្នែកបន្តរហូតដល់ចប់ន័យ អាចអាន ឬ ហៅដោយបំព្រួញត្រឹមពាក្យ «សម្ដេចធិបតីនាយករដ្ឋមន្ត្រី»«សម្ដេចធិបតី»

អត្ថបទទាក់ទង