ខ្មែរប៉ុស្ដិ៍ Close

គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លាន ២ម៉ឺន និង ៤ពាន់ដូស ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លាន ២ម៉ឺន និង ៤ពាន់ដូស ហើយ គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លាន ២ម៉ឺន និង ៤ពាន់ដូស ហើយ

ស្របពេលដែលវ៉ាក់សាំង Sinovac ចំនួន ១ លានដូសបន្ថែមទៀត ត្រូវបានបញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ចំនួនវ៉ាក់សាំងដែលកម្ពុជាបានប្រើប្រាស់ និងមាននៅក្នុងដៃ បានកើនដល់ចំនួនជាង ៩លានដូស រួចមកហើយ ដែលក្នុងនោះរួមមាន៖

  • វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញពីប្រទេសចិន មានចំនួន ៥លាន៥សែនដូស
  • វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិន មានចំនួន ៣លាន២សែនដូស
  • និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (Covax Facility) មានចំនួន ៣សែន២ម៉ឺន៤ពាន់ដូស។

គួររម្លឹកថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រាប់ដូសទី១រួច មានចំនួនសរុប ៣ ២៥៧ ៨៥៧នាក់ និងបានចាក់ដូសទី២រួច មានចំនួនសរុប ២ ៦៦៧ ០៣៧នាក់ ដែលស្មើនឹង ៣២.៥៨% នៃចំនួនប្រជាជនគោលដៅទទួលបានវ៉ាក់សាំងសរុប ១០លាននាក់។

បើតាមការគ្រោងទុក កម្ពុជាត្រូវការវ៉ាក់សាំងចំនួន ២៦លានដូស ដើម្បីចាក់ដល់ពលរដ្ឋរបស់ខ្លួនឱ្យបានចំនួន ១៣ លាននាក់ ត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខ៕

អត្ថបទទាក់ទង