ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ចេញរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ចេញរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ចេញរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអមជាមួយរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣ ដោយបានបញ្ជាក់ខ្លឹមសារថា នៅល្ងាចនេះលោកនឹងផ្តល់កិត្តិយសទទួលជួបកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅល្ងាចនេះខ្ញុំនឹងផ្តល់កិត្តិយសទទួលកូនក្មួយកីឡាករ កីឡាការិនីកម្ពុជាដែលបានទទួលមេដាយមាសនៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី។ សូមអរសាទរ និងកោតសរសើរដល់កីឡាករឆ្នើម និងគ្រូបង្វឹកទាំងអស់។ ខ្ញុំសូមជូនរូបថត១សន្លឹកនេះដែលបានថតកាលពីឆ្នាំ១៩៨៣ នៅកោះដាច់។ ប្រទេសយើងកាលនៅពេលនោះ និងពេលនេះ គឺពិតជាខុសគ្នាឆ្ងាយណាស់! អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព»

អត្ថបទទាក់ទង