ខ្មែរប៉ុស្ដិ៍ Close

    លោក ស៊ី ជិនពីង អរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 1590
    លោក ស៊ី ជិនពីង អរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»លោក ស៊ី ជិនពីង អរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»

    លោក ស៊ី ជិនពីង ​ប្រធានាធិបតីចិន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»

    លោក ស៊ី ជិនពីង បានពោលពាក្យដូច្នេះ គ្រាដែលលោកទទួលជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

    «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?» ត្រូវបានចោទសួរជាសាធារណៈដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទអន្តរជាតិស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

    សូមអាន ចិនស្វាគមន៍ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា

    ការចោទសំណួរជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីអ្នកសម្របសម្រួលក្នុងសន្និសីទនេះ បានចោទសំណួរទៅសម្តេចជាមួយនឹងការលើកឡើងថា កម្ពុជាមានលំអៀង ឬពឹងពាក់ខ្លាំងទៅលើចិន។

    ស​ន្និសីទនេះ ធ្វើឡើងស្របពេលដែល ពិភពលោកកំពុងរាតត្បាតជំងឺកូវីដ១៩ ហើយចិនជាប្រទេសទី១ដែលផ្តល់ជំនួយវ៉ាក់សាំងដ៏ធំ និងច្រើនជាងគេដល់កម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានផ្តល់ជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា អំឡុងកូវីដ១៩ផងដែរ។

    ឆ្លើយតបនឹងសំណួរពេលនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជាផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេនោះឡើយ។ សម្តេចតេជោ បានសង្កត់បន្ថែមថា ក្នុងនោះសូម្បីតែវ៉ាក់សាំងសម្រាប់ចាក់ប្រជាពលរដ្ឋកម្ពុជានេះ ក៏ជាការជួយរបស់ចិននោះដែរ ខណៈដែលទេសដទៃមិនមានអ្នកហារមាត់ផ្តល់វ៉ាក់សាំងនោះឡើយ។

    សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូន ប្រជាពលរដ្ឋជាង​២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?»

    កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ។ ក្រៅពីការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ចិនជាប្រទេសដំបូងគេ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្ពុជា ហើយប្រជាជនចិនក៏ជាអ្នកវិយោគផ្ទាល់ និងធ្វើទេសចរនៅកម្ពុជាច្រើនជាងគេដែរ ក្នុងចំណោមបរទេសទាំង៕

    Fresh News

    អត្ថបទទាក់ទង