ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំង Covid-19 នឹងចាប់ផ្តើមដំណើរចាប់ពីថ្ងៃទី ១ ខែមេសាស្អែកនេះតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2250
យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំង Covid-19 នឹងចាប់ផ្តើមដំណើរចាប់ពីថ្ងៃទី ១ ខែមេសាស្អែកនេះតទៅយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំង Covid-19 នឹងចាប់ផ្តើមដំណើរចាប់ពីថ្ងៃទី ១ ខែមេសាស្អែកនេះតទៅ

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ស្អែកនេះតទៅ។

ក្រសួងសុខាភិបាលនឹងចេញសេចក្តីជូនព័ត៌មានមួយទាក់ទងនិងយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់នេះ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងថា នៅយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១នេះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ចំនួន៧០ម៉ឺនដូសជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់ទទួល នឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕

អត្ថបទទាក់ទង