ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីអាមេរិកនឹងជួបមេដឹកនាំអាស៊ានដោយផ្ទាល់ នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 72
ប្រធានាធិបតីអាមេរិកនឹងជួបមេដឹកនាំអាស៊ានដោយផ្ទាល់ នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា ប្រធានាធិបតីអាមេរិកនឹងជួបមេដឹកនាំអាស៊ានដោយផ្ទាល់ នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា

ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំអាស៊ាន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាដោយផ្ទាល់នៅឯកិច្ចប្រជុំកំពូលមួយនាទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាជាជំនួបទល់មុខគ្នាលើកដំបូង ង្អស់របស់លោក Biden ជាមួយនឹងមេដឹកនាំអាស៊ាន ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងកាលពីខែមករា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់នេះក្នុងការប្រឈមមុខនឹងការកើនឡើងនៃអំណាចរបស់ប្រទេសចិន។

បើតាមសារព័ត៌មាន Kyodo សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចប្រជុំកំពូល មួយនៅសប្តាហ៍ទី៣ នៃខែមករាខាងមុខ ហើយប្រទេសនេះកំពុងស្ថិតក្នុងដំណើរការនៃកិច្ចពិភាក្សាលម្អិតជាមួយប្រទេសជាសមាជិកអាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសអាស៊ានមួយចំនួនដែលរួមមានឥណ្ឌូណេស៊ី និងថៃ នៅ ខែធ្នូខាងមុខនេះ មុនកិច្ចប្រជុំកំពូលមកដល់។

ប្រភព​ដដែលនេះក៏​បានលើកឡើងថា អាមេរិក​ទំនង​ជានឹង​មិន​អញ្ជើញ​ឧត្តមសេនីយ​ Min Aung Hlaing ឱ្យមកចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​ទេ។

បើតាមសារព័ត៌មាន Kyodo ដដែល មូលហេតុដែលលោក Biden និងមេដឹកនាំអាស៊ានជួបប្រជុំគ្នា គឺដោយសារតែទីក្រុងប៉េកាំងកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

កាលពីថ្ងៃទី ២២ វិច្ឆិកា ប្រទេសចិននិងអាស៊ានបានព្រមព្រៀងគ្នាបង្កើនកម្រិត ទំនាក់ទំនងរបស់ពួកគេឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយនៅពេលនោះ លោកប្រធានាធិបតីចិន Xi Jinping បានបង្ហាញខ្លួនដ៏កម្រមួយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសតាមអនឡាញ រវាងភាគីទាំងពីរ។

សហរដ្ឋអាមេរិក និងអាស៊ានបានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញម្ដងរួចមក ហើយកាលពីចុងខែតុលា ដោយមិនបានរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ាដែលអវត្តមាននោះទេ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ ចំនួន ១០២លានដុល្លារ ដល់ប្រទេសជាសមាជិកអាស៊ាន ដើម្បីជួយពួកគេក្នុងការដោះស្រាយជា មួយនឹងការបន្ត
រីករាលដាលនៃ កូវីដ-១៩ ព្រមទាំងបញ្ហាប្រឈមផ្សេងៗទៀត។

ចាប់តាំងពីឆ្នាំ ១៩៧៧ មក សហរដ្ឋអាមេរិកបានធ្វើការជាមួយអាស៊ានក្នុងនាមជា «ដៃគូពិភាក្សា»។ កម្មវិធីសេដ្ឋកិច្ចដែលផ្តោតលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យា និងការ
អប់រំ ត្រូវបានចាប់ផ្តើមឡើងកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដែលធ្វើឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ។

បើតាមគេហទំព័រផ្លូវការរបស់បេសកកម្មអាមេរិកប្រចាំនៅអាស៊ាន (US Mission to ASEAN) បានឱ្យដឹងថា សហរដ្ឋអាមេរិកសហការជាមួយអាស៊ាននិងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើនផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគោរពនីតិរដ្ឋ, លើក តម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកយ៉ាងសកម្ម។

សមាហរណកម្មសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការដែនសមុទ្រ, ការផ្តល់សិទ្ធិអំណាច ដល់ស្ត្រី និងឱក្រិដ្ឋកម្មឆ្លងដែន គឺជាវិស័យចំនួន 5 ដែលសហរដ្ឋអាមេរិកនិងអាស៊ានសហការគ្នា៕ Kyodo News

អត្ថបទទាក់ទង