ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួន ២នាក់ទៀត និងរកឃើញករណីថ្មី ១ នាក់ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 8
ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួន ២នាក់ទៀត និងរកឃើញករណីថ្មី ១ នាក់ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួន ២នាក់ទៀត និងរកឃើញករណីថ្មី ១ នាក់ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀតបានជាសះស្បើយ និងករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ទៀត។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ១នាក់ថ្មីនោះគឺ៖

  • បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅខេត្តសៀមរាប និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្រុងភ្នំពេញ

បុរស ១នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ចំណែកឯ អ្នកដែលជាសះស្បើយទាំង ២នាក់ថ្មីនោះគឺ៖

  • បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅខេត្តព្រះសីហនុ
  • បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅខេត្តព្រះសីហនុ

បុរសទាំង ២នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលអោយជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ចំនួន ២ដង និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្រុងភ្នំពេញ។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ១៩៨នាក់ ជាសះស្បើយសរុបចំនួន ១៤២នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៥៦នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៥៤នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង