ទស្សនាកម្រងរូបភាពបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១២០០នាក់ចូលរួមស្ដាប់មតិសំណេះសំណាលរបស់សម្ដេច ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរជាង ១២០០នាក់ រស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ២០២០នេះ។
គួរជម្រាបថា តាមកម្មវិធីដែលបានព្រៀងទុក ក្រៅពីការអញ្ជើញចូល រួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើជំនួបទ្វេភាគី ជាមួយ លោក មូន ចេអ៊ីន ប្រធាធិបតី នៃសាធារណរដ្ឋកូរ៉េ លោក ជុង សៃឃ្យូន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងជួបសន្ទនាជាមួយបណ្តាមេដឹកនាំពិភពលោកមួយចំនួនទៀត ដែល មានវត្តមាននៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។
សូមទស្សនាកម្រងរូបថតដ៏រីករាយក្នុងកម្មវិធីជួបជុំសំណេះសំណាលនេះដូចខាងក្រោម៖