ខ្មែរប៉ុស្ដិ៍ Close

ប្រទេសតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវរបស់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះ រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 67
ប្រទេសតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវរបស់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះ រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ ប្រទេសតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវរបស់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះ រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ

ប្រទេសក្នុងតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា កាលពី១៥ឆ្នាំមុនក្នុងកិច្ចប្រជុំ ACMECS លោកធ្លាប់បានផ្តើមគំនិតឲ្យប្រទេសតំបន់មេគង្គទាំង៥ (កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉) រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ មិនទាន់លេចចេញជារូបរាងនៅឡើយនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើប្រទេសទាំង៥នេះ អាចបង្កើតចេញជាសមាគមប្រទេសនាំចេញអង្ករមែននោះ ប្រទេសទាំងនេះ នឹងអាចរួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលនឹងក្លាយទៅជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល។

សូមជម្រាបថា ក្នុងវេទិកានោះមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥នេះ ត្រូវបានអនុញ្ញាតឲ្យលើកឡើងពីទស្សនទានរៀងៗខ្លួន ស្តីពីការអភិវឌ្ឍប្រទេសក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាប្រឈមផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន មិនត្រឹមតែជាប្រទេសប្រកួតប្រជែងគ្នាលើទំនិញកសិផលនោះទេ តែក៏បានជួយបំពេញតម្រូវការគ្នាទៅវិញទៅមកផងដែរ៕

 

អត្ថបទទាក់ទង