លោកនាយករដ្ឋមន្ត្រី អញ្ជើញបើកកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ នៅវិមានសន្ដិភាព
កិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ បានចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី ជាន់ទី១ នៃវិមានសន្ដិភាព។ កិច្ចប្រជុំនេះ បានរៀបចំឡើង បន្ទាប់ពីមានការប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ បានបង្ហាញថា នៅក្នុងអាណត្តិថ្មីនេះ គណៈរដ្ឋមន្រ្តីមានចំនួនតិចជាងមុន មកត្រឹម៤៧រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប (ដោយថែមថ្មី៣រូប), ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូប បណ្តាក្រសួងនៅដដែលទាំងអស់៕