លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូល និងការពារសន្តិសុខជាតិ
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។
អនុក្រឹត្យថ្មីនេះ មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាក់សង្គម វប្បធម៌ និងប្រពៃណីជាតិ ៕
សូមអានអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖