ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន ២នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន ២នាក់ជាសះស្បើយ ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន ២នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់។

អ្នកជាសះស្បើយទាំង២នាក់នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
បុគ្គលទាំង២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៧៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៥៦នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៨នាក់៕

អត្ថបទទាក់ទង