កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៤៥នាក់ អ្នកជាសះស្បើយចំនួន ៩៧៥នាក់ និងអ្នកស្លាប់ចំនួន ៣០នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៤៥នាក់ អ្នកជាសះស្បើយចំនួន ៩៧៥នាក់ និងអ្នកស្លាប់ចំនួន ៣០នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣១៥ នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៧ ១៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៨ ៩៣០នាក់ និងស្លាប់សរុបចំនួន ១ ១០៦នាក់៕