ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ១នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
ថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ១នាក់បន្ថែមទៀត

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា បានព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត។

បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយពីជម្ងឺកូវីដ-១៩ ១នាក់ថ្មីនោះ គឺស្ត្រីជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរមកកម្ពុជា និងត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញ ពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៤០នាក់ ជាសះស្បើយសរុបចំនួន ១៩៧នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤៣នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៤១នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង