ខ្មែរប៉ុស្ដិ៍ Close

RT ៖ សេចក្តីព្រាងផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ រដ្ឋាភិបាលនិរទេស និងសង្គ្រាមទ័ពព្រៃនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
RT ៖ សេចក្តីព្រាងផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ រដ្ឋាភិបាលនិរទេស និងសង្គ្រាមទ័ពព្រៃនៅអ៊ុយក្រែន RT ៖ សេចក្តីព្រាងផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ រដ្ឋាភិបាលនិរទេស និងសង្គ្រាមទ័ពព្រៃនៅអ៊ុយក្រែន

កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា «សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកំពុងធ្វើការយ៉ាងស្ងៀមស្ងាត់លើផែនការបន្ទាន់មួយចំនួន ក្នុងករណីដែលកងកម្លាំងរុស្ស៊ីទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការរបស់ពួកគេនៅអ៊ុយក្រែន ដែលនឹងត្រូវបង្ខំឱ្យរដ្ឋាភិបាលបច្ចុប្បន្ននិរទេសខ្លួន»។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា «ការរំពឹងទុកនៃការដណ្តើមយករដ្ឋធានី Kiev របស់អ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ីបានបង្កឱ្យមានការបង្កើតផែនការបន្ទាន់ៗជាច្រើននៅក្រសួងការបរទេសសហរដ្ឋអាមេរិក»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរំពឹងថា «សព្វាវុធដែលអាមេរិកនិងសម្ព័ន្ធមិត្តកំពុងផ្តល់ទៅឱ្យប្រទេសអ៊ុយក្រែននឹងត្រូវបានប្រើប្រាស់នៅក្នុងអំឡុងសង្រ្គាមបះបោរ/ឈ្លបដែលអាចនឹងកើតឡើងនៅ ពេលបន្ទាប់ទៀត»។ របាយការណ៍បានឱ្យដឹងថា «ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានផ្តល់តួនាទីជាកម្លាំងស្នូលដែលទទួលខុសត្រូវលើការប្រមូលផ្តុំប្រជាជនអ៊ុយក្រែនឱ្យបន្តប្រយុទ្ធជាមួយប្រទេសរុស្ស៊ី»។

មន្ត្រីរដ្ឋបាលអាមេរិកម្នាក់បានប្រាប់កាសែត The Washington Post ថា «យើងកំពុងរៀបចំផែនការបន្ទាន់នៅ ពេលឥឡូវនេះសម្រាប់គ្រប់លទ្ធភាព ហើយលទ្ធភាពទាំង នោះមានជាប់ពាក់ព័ន្ធនឹលោក Zelensky ទៅបង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសប៉ូឡូញ»។

កាលពីថ្ងៃសុក្រ NBC News បានរាយការណ៍ថា «ក្រុមអ្នកអភិរក្សនិយមនៅ ក្នុងសភាបានជួបជា មួយលោក Robert O’Brien ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលបានជំរុញឱ្យពួកគេគាំទ្ររដ្ឋាភិបាលរបស់លោក Zelensky បើទោះបីជារដ្ឋាភិបាលនេះត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេងក៏ដោយ»។

លោក O’Brien បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា «យើងគួរតែទទួលស្គាល់ពួកគេជារដ្ឋាភិបាលនិរទេស នៅទីក្រុង Warsaw ឬនៅទីក្រុងឡុងដ៍ ហើយយើងចាត់ទុក ប្រទេសអ៊ុយក្រែនជាប្រទេសមួយដែលត្រូវបានគេកាន់កាប់»។

ផ្នែកមួយទៀតនៃផែនការគឺ«ការគាំទ្រនូវអ្វីដែលសហរដ្ឋអាមេរិកហៅថាការបះបោរដើម្បីគាំទ្រឯករាជ្យនៅក្នុងពេលអនាគត បូករួមទាំងតាមរយៈការផ្គត់ផ្គង់អាវុធផងដែរ»។ សមាជិក ២រូបនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា លោក Raja Krishnamoorthi (D-Ill) និង Mike Turner (R-Ohio) បច្ចុប្បន្នកំពុងជំរុញឱ្យមានច្បាប់ដែលទាមទារឱ្យរដ្ឋបាលរបស់លោក Biden បង្កើតយុទ្ធសាស្ត្រគាំទ្រការបះបោរដើម្បីឯករាជ្យនៅអ៊ុយក្រែន។

លោក Krishnamoorthi បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងត្រូវតែប្រាកដថា ពួកគេត្រូវបានបំពាក់ដោយជំនួយជាអាវុធទាំងធុនធ្ងន់និងស្រាល ក៏ដូចជាជំនួយផ្នែកស៊ើបការណ៍សម្ងាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី»។

រដ្ឋបាលរបស់លោក Biden មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយអំពីផែនការដែលទាក់ទងនឹងការគាំទ្រការបះបោរនៅក្នុងអ៊ុយក្រែននោះទេ។ យោងតាមកាសែត The Washington Post «មន្ត្រីសហរដ្ឋអាមេរិក និងអង្គការ NATO មានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះការ បង្ហាញការគាំទ្រដោយបើកចំហបែប នេះ ដោយសារតែការភ័យខ្លាចអំពីការអាចត្រូវបានអូសទាញចូលទៅក្នុងការ ប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី»។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រៀបធៀបទណ្ឌកម្មដ៏ធំដែលបានដាក់ដោយប្រទេសលោកខាង លិចមកលើប្រទេសរុស្ស៊ី ដោយសារការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនទៅនឹង «ការប្រកាសសង្រ្គាម»។

រហូតមកដល់ពេលនេះ សកម្មភាព យោធារុស្ស៊ីដែលបាន ចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានបង្កឱ្យមានការថ្កោល ទោសយ៉ាងខ្លាំងក្លានៅលោកខាងលិច ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បាន
ប្រតិកម្មតបទៅទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ដែលផ្តោតលើវិស័យហិរញ្ញវត្ថុ, ធនាគារ, អាកាសចរណ៍ និងឧស្សាហកម្មអវកាសរបស់រុស្ស៊ី។

ទីក្រុងមូស្គូបន្តការ លុកលុយរបស់ខ្លួនលើអ៊ុយក្រែនដើម្បីការពារប្រជាជននៃ សាធារណរដ្ឋ Donbass ទាំង២ ដែលខ្លួនបានប្រកាស ទទួលស្គាល់នៅពេលថ្មីៗនេះ ក៏ដូចជាដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសគ្មានយោធានិងគ្មានឥទ្ធិពលណាស៊ី (Denazify)។

ក្រុងKiev ​បាន​ទទូច​ថា «ខ្លួនមិនបានបង្កហេតុណាមួយនៅ មុនពេលកើតមានការ​វាយ​ប្រហារ​នេះ​ទេ ហើយ​ខ្លួន​ក៏មិន​មាន​ផែនការចង់ដណ្តើម​យក​តំបន់ Donetsk និង Lugansk មក​វិញ​ដោយ​ប្រើកម្លាំង​ដែរ»៕ RT