ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងស៊ីណូហ្វាមការពារកូវីដ-១៩ ជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ, សរុបវ៉ាក់សាំងជំនួយរបស់ចិន ១,៣លានដូស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
វ៉ាក់សាំងស៊ីណូហ្វាមការពារកូវីដ-១៩ ជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ, សរុបវ៉ាក់សាំងជំនួយរបស់ចិន ១,៣លានដូស វ៉ាក់សាំងស៊ីណូហ្វាមការពារកូវីដ-១៩ ជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ, សរុបវ៉ាក់សាំងជំនួយរបស់ចិន ១,៣លានដូស

វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៧០ម៉ឺនដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

នេះបើតាមការឲ្យដឹងពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន។

 

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា៖

«វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំហ៊ានទី២ ដែលជាជំនួយរបស់ភាគីចិនជូនកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងចិន និងកម្ពុជា»។

វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសបន្ថែម ដែលនឹងមកដល់នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ គឺជាវ៉ាក់សាំងជំហ៊ានទី២ ដែលមហាមិត្តចិនបានផ្ដល់ជូនកម្ពុជា ខណៈជំហ៊ានទី១ បានមកដល់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅចំនួន៦០ម៉ឺនដូស។ សរុបមកទល់ពេលនេះវ៉ាក់សាំងដែលជាជំនួយរបស់ចិន ផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានចំនួន១លាន៣សែនដូស។

វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ នឹងត្រូវបែងចែកទៅកាន់ក្រសួងសុខាភិបាល ចំនួន៤០ម៉ឺនដូស និងចំនួន៣០ម៉ឺនដូសទៀត ប្រគល់ជូនក្រសួងការពារជាតិ ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់៕

អត្ថបទទាក់ទង