ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក ៖ ថ្ងៃនេះសូមចែករំលែកបន្តិច ពាក់ព័ន្ធទៅនឹងស្លាកលេខពិសេសសម្រាប់រថយន្ត! សូមបើកចិត្តឱ្យទូលាយទទួលយកនូវអ្វីដែលថ្មី!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 58

ថ្ងៃនេះ ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Insophal-Khmer Author-Page បានធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងស្លាកលេខពិសេសសម្រាប់រថយន្ត ហើយលោកបានស្នើឲ្យមហាជនខ្មែរ «បើកចិត្តឱ្យទូលាយទទួលយកនូវអ្វីដែលថ្មី!»។

ខាងក្រោមនេះជាមតិយោបល់របស់លោក៖

សូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់!
ថ្ងៃនេះសូមចែករំលែកបន្តិច ពាក់ព័ន្ធទៅនឹងស្លាកលេខពិសេសសម្រាប់រថយន្ត! សូមបើកចិត្តឱ្យទូលាយទទួលយកនូវអ្វីដែលថ្មី!
១.ការធ្វើស្លាកលេខពិសេសសម្រាប់រថយន្តនេះ ពុំមានអ្វីប្លែកទេ គឺគេធ្វើសម្រាប់អ្នកមានលុយចាយមិនអស់ គេចង់ធ្វើអ្វីដែលប្លែកពីគេ។
២.ភាពស្មើគ្នាចំពោះអ្នកមាន និងអ្នកក្រ គឺមានតែចំពោះមុខច្បាប់នោះទេ! ចំណែកជីវិតរស់នៅប្រចាំថ្ងៃពិតជាមិនស្មើគ្នា ឬមិនដូចគ្នាឡើយ!
៣.នៅអឺរ៉ុបក៏មានកន្លែង ឬសម្ភារសម្រាប់អ្នកមានលុយតិច និងអ្នកមានលុយច្រើនដែរ។ បើនិយាយពីសំបុត្រយន្តហោះ ក៏មាន Business Class (កន្លែងពិសេសកៅអីធំទូលាយ)និង Economic Class (កន្លែងធម្មតាកៅអីតូចចង្អៀត) ដែរ ហើយនៅក្នុង Economic Class ហ្នឹងទៀត ក៏មានបែងចែក Fast Truck or Priority (អ្នកមានលុយទិញសិទ្ធិទៅមុន ដោយមិនបាច់តម្រង់ជួរ)។
៤.ម៉ាកល្បីៗ ដូចជាម៉ាក Hugo Boss, Adidas, Nike ក៏គេផលិតសម្រាប់អ្នកមានលុយច្រើន និងសម្រាប់អ្នកមានលុយតិចដែរ គឺម៉ាកដូចគ្នា Original ដូចគ្នា គ្រាន់តែគុណភាពខុសគ្នា! ឧទាហរណ៍ៈ ស្បែកជើងAdidas បើទិញនៅក្នុងហាង Adidas តែម្តងគឺតម្លៃ ៣០០ទៅ៥០០ដុល្លារ តែបើទិញនៅក្រៅហាង Adidas តម្លៃតែ៧០ ទៅ ៨០ ដុល្លារតែប៉ុណ្ណោះ Original ដូចគ្នា តែគុណភាពខុសគ្នា។
៥.អ្វីៗទាំងអស់នេះគេធ្វើទៅតាមវណ្ណៈនៃសង្គមរស់នៅរបស់មនុស្ស គឺអ្នកមានលុយច្រើន! អ្នកមានលុយមធ្យម! និងអ្នកមានលុយតិច! ដូច្នេះមនុស្សម្នាក់ៗគេអាចជ្រើសរើសនូវអ្វីដែលស័ក្តិសមទៅនឹងវណ្ណៈរបស់ខ្លួននៅក្នុងសង្គម!

ដូច្នេះសូមបងប្អូនជ្រើសរើសយកអ្វីដែលស័ក្តិសមទៅនឹងលទ្ធភាពដែលយើងមាន! កុំតូចចិត្ត! បើតូចចិត្តមានតែខំធ្វើការ រកស៊ីឱ្យក្លាយទៅជាអ្នកមានលុយច្រើនទៅ គឺអ្វីៗងាយស្រួលជាងអ្នកមានលុយតិច។

ខ្ញុំនិយាយនេះពុំមែនចង់បែងចែកវណ្ណៈនៅក្នុងសង្គមនោះទេ ព្រោះសង្គមបានបែងចែករួចទៅហើយ!

រាល់ការបញ្ចេញមតិយោបល់ សូមគោរពនូវសេចក្តីថ្លៃថ្នូរ ក្នុងនាមពលរដ្ឋខ្មែរ! សូមអរគុណ!

បំណងល្អពីទីក្រុងឡុងដ៍! ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០!

អត្ថបទទាក់ទង