ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៣០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៣០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៣០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន១៣០នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង៣០៣នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖

  • រាជធានីភ្នំពេញ (331)
  • កណ្ដាល (21)
  • ព្រះសីហនុ (82)
  • តាកែវ (5)
  • កំពង់ស្ពឺ (2)
  • ស្វាយរៀង (1)
  • បន្ទាយមានជ័យ (1)
  • បាត់ដំបង (1)
  • កំពង់ចាម (1)
  • ព្រៃវែង (1)

ចំពោះអ្នកជាសះស្បើយទាំង ១៣០នាក់វិញ មាន ៣នាក់ជាអ្នកដំណើរដូចចូលមកប្រទេសកម្ពុជា (មិនមែនជាពលករដែលមកពីប្រទេសថៃ) និង ១២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨១៩៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧​៦៤៨នាក់, អ្នកជាសះស្បើយចំនួន ២៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥២០៤នាក់, អ្នកស្លាប់ចំនួន ៥៩នាក់៕

អត្ថបទទាក់ទង