ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៨៧នាក់ អ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1132
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៨៧នាក់ អ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៨៧នាក់ អ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨៧នាក់ អ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងអ្នកស្លាប់ចំនួន​ ១៦នាក់បន្ថែមទៀត។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៥៤នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៤ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៩​ ៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់៕

    អត្ថបទទាក់ទង