ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 476
សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន

 

នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារ ដូចខាងក្រោម៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះកងទព័ថៃ បានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាម ក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។

ផ្សែងពុល គ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះ ក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។

វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជា និងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។

សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់។

សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ៕

អត្ថបទទាក់ទង