ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 109
នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ឯកឧត្តម ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

តាមរយៈបណ្តាញសង្គម Twitter កាលពីម្សិលមិញនេះ លោកបានសរសេរថា «ខ្ញុំសូមអបអរសាទរ សម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនៃប្រទេសយើង ទាំង២ នៅពេលអនាគត»។

Congratulations H.E. @Dr_Hunmanet_PM on assuming charge as the Prime Minister of the Kingdom of Cambodia. I look forward to working closely with you for further elevating our friendly historical ties. @peacepalace_kh»៕

អត្ថបទទាក់ទង