ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩០នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ១១៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៩០នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង ១១៣នាក់នោះ គឺសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍ ២០កុម្ភៈ» រួមមាននៅរាជធានីភ្នំពេញ ១០៣នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តព្រះសីហនុ ៣នាក់ ខេត្តកណ្ដាល ៣នាក់ និងខេត្តកំពតម្នាក់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩០នាក់វិញ គឺមាន៨៨នាក់ជាអ្នកឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ និង២នាក់ជាករណីនាំចូល និងទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, និងអ្នកស្លាប់ចំនួន ២៤នាក់៕

អត្ថបទទាក់ទង