ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលជូនព័ត៌មានអំពី អ្នកជាសះស្បើយបន្ថែម៥នាក់ទៀត ឆ្លងថ្មី១ករណី សរុបអ្នកជាសះស្បើយកើនឡើងដល់៥៨នាក់ អ្នកកំពុងបន្តព្យាបាលថយចុះមកនៅត្រឹម៥៧នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 20
ក្រសួងសុខាភិបាលជូនព័ត៌មានអំពី អ្នកជាសះស្បើយបន្ថែម៥នាក់ទៀត ឆ្លងថ្មី១ករណី សរុបអ្នកជាសះស្បើយកើនឡើងដល់៥៨នាក់  អ្នកកំពុងបន្តព្យាបាលថយចុះមកនៅត្រឹម៥៧នាក់ ក្រសួងសុខាភិបាលជូនព័ត៌មានអំពី អ្នកជាសះស្បើយបន្ថែម៥នាក់ទៀត ឆ្លងថ្មី១ករណី សរុបអ្នកជាសះស្បើយកើនឡើងដល់៥៨នាក់ អ្នកកំពុងបន្តព្យាបាលថយចុះមកនៅត្រឹម៥៧នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងនេះកើនដល់ ៥៨នាក់ហើយ ខណៈអ្នកឆ្លងថ្មីមាន ១ករណី។

អ្នកជាសះស្បើយទាំងនោះរួមមាន៖

  • ស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅរាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ នៅរាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង
  • ស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ នៅខេត្តសៀមរាប
  • បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ

ចំណែកឯអ្នកឆ្លង ១ករណីថ្មី គឺជាស្ត្រីទេសចរជនជាតិវៀតណាម អាយុ ២៧ឆ្នាំ ដែលពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត។

គួរជម្រាបថា មកដល់ពេលនេះ អ្នកជាសះស្បើយកើនឡើងដល់ ៥៨ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៥៧ករណី នៃករណីឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាចំនួន ១១៥ករណី។

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

 

អត្ថបទទាក់ទង