កូវីដ-១៩ ៖ ៦៦៣នាក់ជាសះស្បើយ ៥៦៨ឆ្លងថ្មី និងស្លាប់ ៤នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៦៨នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦៦៣នាក់ និងអ្នកស្លាប់ចំនួន ៤នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២៨នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦ ៣២៩នាក់, អ្នកជាសះស្បើយចំនួន ១៩ ០២២នាក់ និងអ្នកស្លាប់ចំនួន ១៨៣នាក់៕