ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២នាក់ទៀត ខណៈពុំមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 1194
    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២នាក់ទៀត ខណៈពុំមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២នាក់ទៀត ខណៈពុំមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២នាក់ទៀត ដែលក្នុងនោះម្នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលពុំមានករណីជាសះស្បើយថ្មីនោះទេ បើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

    អ្នកដែលឆ្លងកូវីដ-១៩ថ្មីទាំង២រូបនោះមានដូចជា៖

    1. ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
    2. កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣៣ឆ្នាំដែលរកឃើញមានកូវីដ-១៩កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

    សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៤១នាក់ ក្នុងនោះមានអ្នកជំងឺ៣៨៦នាក់បានជាសះស្បើយ និងអ្នកជំងឺ៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង