ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖​ អ្នកជាសះស្បើយថ្មីចំនួន ៦១២នាក់, ឆ្លងថ្មី ៣៩៣នាក់ និងស្លាប់ ៣នាក់ នៅថ្ងៃពុធនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1335
    កូវីដ-១៩ ៖​ អ្នកជាសះស្បើយថ្មីចំនួន ៦១២នាក់, ឆ្លងថ្មី ៣៩៣នាក់ និងស្លាប់ ៣នាក់ នៅថ្ងៃពុធនេះកូវីដ-១៩ ៖​ អ្នកជាសះស្បើយថ្មីចំនួន ៦១២នាក់, ឆ្លងថ្មី ៣៩៣នាក់ និងស្លាប់ ៣នាក់ នៅថ្ងៃពុធនេះ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៩៣នាក់ ខណៈអ្នកជំងឺចំនួន ៦១២នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន ៣នាក់។

    ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ១នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។

    សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៣ ២៨២នាក់ អ្នកជាសះស្បើយចំនួន ១៤ ៩៥៥នាក់ និងអ្នកស្លាប់ចំនួន១៥៩នាក់៕

    អត្ថបទទាក់ទង