ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥នាក់ថែមទៀត ខណៈអ្នកជំងឺ ៤នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 53
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥នាក់ថែមទៀត ខណៈអ្នកជំងឺ ៤នាក់ជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥នាក់ថែមទៀត ខណៈអ្នកជំងឺ ៤នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៥នាក់ថែមទៀត ដែលជាពលករខ្មែរទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ៤ផងដែរ។

អ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ទាំង១៣នាក់រួមមាន៖

  1. បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  5. ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  6. ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  7. ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  8. ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  9. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅសម្គាល់៖​ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់ខាងលើនេះត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
  10. ស្ត្រីជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  11. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  12. ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  13. បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  14. ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅសម្គាល់៖​ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់ខាងលើនេះត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
  15. បុរសជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ បច្ចុប្បន្នអ្នកជំងឺរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

រីឯអ្នកជាសះស្បើយចំនួន ៤នាក់វិញមានដូចជា៖

  1. បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះមានអ្នកជំងឺ៣៨១នាក់បានជាសះស្បើយ និងអ្នកជំងឺ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង