ខ្មែរប៉ុស្ដិ៍ Close

    ប៊េឡា៖ ក្រាបថ្វាយបង្គំគាល់ ព្រះវររាជមាតាជាតិខ្មែរគឺប្រៀបបាននឹងសុបិនសួគ៌

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 1399
    ប៊េឡា៖ ក្រាបថ្វាយបង្គំគាល់ ព្រះវររាជមាតាជាតិខ្មែរគឺប្រៀបបាននឹងសុបិនសួគ៌ប៊េឡា៖ ក្រាបថ្វាយបង្គំគាល់ ព្រះវររាជមាតាជាតិខ្មែរគឺប្រៀបបាននឹងសុបិនសួគ៌

    កាលពី​ថ្ងៃទី ១១ ខែ​កក្ដ​ដា ឆ្នាំ ២០១៨ ម្សិលមិញ​នេះ តារា​សម្ដែង​ថៃ ប៊េ​ឡា រ៉ានី ទទួលបាន​កិត្តិយស​ខ្ពស់បំផុត​ដែល​ត្រូវបាន​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ឱ្យ​ក្រាបថ្វាយបង្គំ​គាល់។​

    ​តារា​ស្រី ប៊េ​ឡា បាន​បញ្ចេញ​អារម្មណ៍​ត្រេកអរ​ជា​ពន់ពេក និង អរ​ព្រះ​គុណ​យ៉ាង​ក្រៃលែង​ដល់​សេចក្ដី​មេត្តាករុណា​របស់​ព្រះមហាក្សត្រី ដែល​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​អនុញ្ញាតឱ្យ​រូបនាង​ចូល​ក្រាបថ្វាយបង្គំ​គាល់។ លើសពីនេះ ប៊េ​ឡា ស្ទើរតែ​នឹកស្មាន​មិន​ដល់​ថា ខ្លួន​ទទួលបាន​កិត្តិយស​ខ្ពង់ខ្ពស់​ដូច្នេះ​ឡើយ ដោយ​នាង​បាន​លើកឡើងថា ខណៈពេល​នោះ​គឺ​ប្រៀបដូចជា​សុបិន​មួយ​អ៊ីចឹង។​

    ​មក​ទឹកដី​កម្ពុជា​លើក​នេះ តួឯក​ស្រី​ក្នុង​រឿង «​បុព្វេសន្និវាស​» ប៊េ​ឡា រ៉ានី កាន់តែ​ទទួលបាន​ប្រជាប្រិយភាព​ទ្វេដង ក្រោយ​ទទួលបាន​កិត្តិយស​ដ៏​ធំធេង​ខាងលើ ៕