ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អបំផុត! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ៥នាក់ប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 69
ដំណឹងល្អបំផុត! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ៥នាក់ប៉ុណ្ណោះ ដំណឹងល្អបំផុត! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ៥នាក់ប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ៧នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១៧នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ៧នាក់នោះមានដូចជា៖

  • បុរសជនជាតិម៉ាលេស៊ី ១នាក់នៅខេត្តកែប ដែលបានបញ្ជូនមកព្យាបាលនៅភ្នំពេញ
  • បុរសជនជាតិខ្មែរ ១នាក់នៅខេត្តសៀមរាបដែលជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរណ៍បារាំង
  • ស្ត្រីជនជាតិខ្មែរ ១នាក់នៅភ្នំពេញដែលជានិស្សិតដែលត្រឡប់មកពីប្រទេសអង់គ្លេសវិញ
  • ស្ត្រីជនជាតិវៀតណាម ១នាក់ស្នាក់នៅ Apartment មួយកន្លែងនៅកោះពេជ្រ ក្រុងភ្នំពេញ
  • ស្ត្រីជនជាតិវៀតណាម ១នាក់ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកេងកង ក្រុងភ្នំពេញ
  • ស្ត្រីជនជាតិចិន ១នាក់ដែលជាអ្នកទេសចរណ៍ និងចង់បើកហាងរកស៊ីនៅកម្ពុជា ស្នាក់នៅ Olympia City ក្រុងភ្នំពេញ
  • ស្ត្រីជនជាតិចិន ១នាក់នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៥ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង