ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ថា ក្រសួងនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ» ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវបានរៀបចំអមជាមួយផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា វេទិកាស្តីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្តីពីការជំរុញសកម្មភាពាណិជ្ជកម្ម ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគជាដើម។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏នឹងដាក់តាំងបង្ហាញផលិតផលស្រូវ-អង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំចេញអង្ករកម្ពុជាផងដែរ៕

អត្ថបទទាក់ទង