ខ្មែរប៉ុស្ដិ៍ Close

លោក ខៀវ កាញារីទ្ធ ៖ ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយហ៊ានធ្វើដល់ថ្នាក់នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 33
លោក ខៀវ កាញារីទ្ធ ៖ ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយហ៊ានធ្វើដល់ថ្នាក់នេះ លោក ខៀវ កាញារីទ្ធ ៖ ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយហ៊ានធ្វើដល់ថ្នាក់នេះ

អប្បាញ់មិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួនរបស់លោក រិះគន់ទៅនឹងការលើកឡើងរបស់ស្ថានទូតមួយប្រចាំនៅប្រទេសកម្ពុជា (ដែលគេដឹងថាគឺស្ថានទូតអាមេរិក) ដែលបានបង្ហោះព័ត៌មានមិនពិត និងមិនគ្រប់ជ្រុងជ្រោយ ក្នុងចេតនាធ្វើអោយល្អក់កករនូវទំនាក់ទំនងរវាងកម្ពុជា-ចិន និងបានលើកតម្កើងពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាទៀតផង។

ខាងក្រោមនេះជាសម្រង់ទាំងស្រុង នូវខ្លឹមសារដែលលោកបានបង្ហោះផ្សាយ៖

ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង។ អ្នក «វិភាគ» នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ «ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន? យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ។

អត្ថបទទាក់ទង